LIVING STREAM MINISTRY
ជ្រើសរើសភាសា
មើលជាមុន និងទាញយកឯកសារ
សៀវភៅនៅក្នុងឈុតនេះត្រូវបានរាយបញ្ជីខាងក្រោម ហើយត្រូវបានរៀបចំពីប្រធានបទមូលដ្ឋានទៅមធ្យមទៅកម្រិតខ្ពស់។ ប្រសិនបើអ្នកត្រូវការជំនួយក្នុងការទាញយកសៀវភៅ សូមចូលទៅកាន់
ទំព័រជំនួយរបស់យើង។ សូមយល់ព្រមចំពោះគោលការណ៍ចែកចាយខាងក្រោម ដើម្បីបើកការទាញយកសៀវភៅរបស់អ្នក។
មូលដ្ឋានគ្រឹះដំបូងនៃជីវិតរបស់គ្រីស្ទាន ភាគទី១
វិថនេស លី និង វ៉ចមែន នី
ក្របខាងក្រោយ៖
ជីវិតគ្រីស្ទានពិតជាមានសារសំខាន់ និងមានអត្ថន័យយ៉ាងពេញលេញ ប៉ុន្តែមនុស្សជាច្រើន ពុំបានយល់អំពីមូលដ្ឋានគ្រឹះដំបូងនៃជីវិតនេះ ដូចបានបង្ហាញឱ្យឃើញនៅក្នុងព្រះគម្ពីរ ជាព្រះបន្ទូលរបស់ព្រះនោះទេ។ នៅក្នុងកូនសៀវភៅ៖ មូលដ្ឋានគ្រឹះដំបូងនៃជីវិតរបស់គ្រីស្ទាន ដែលបានសរសេរដោយ វ៉ចមែន នី និង វិថនេស លី មានចង្អុលបង្ហាញ និងបកស្រាយពន្យល់ពីជីវិតរបស់គ្រីស្ទាន។ ផែនការសង្គ្រោះរបស់ព្រះ ត្រូវបានបើកបង្ហាញឱ្យឃើញនៅក្នុងជំពូកដំបូងគេ ដែលនិយាយអំពីអាថ៌កំបាំងនៃជីវិតមនុស្ស រីឯនៅជំពូកផ្សេងៗបន្ទាប់មកទៀត ពណ៌នាពីបទពិសោធន៍សំខាន់ៗមួយចំនួនយ៉ាងលម្អិត សម្រាប់គ្រីស្ទាន។ នៅក្នុងជំពូកចុងក្រោយ បង្ហាញឱ្យឃើញអំពីគន្លឹះពិសេសបំផុត សម្រាប់ជីវិតរបស់អ្នកជឿជាគ្រីស្ទាន នោះគឺបទពិសោធន៍ព្រះគ្រីស្ទនៅក្នុងវិញ្ញាណ។ មេរៀនទាំងអស់នេះនឹងតាំងជាគ្រឹះមួយយ៉ាងរឹងមាំ សម្រាប់ឱ្យពួកអ្នកដែលមានចិត្តស្វែងរកព្រះ និងពួកអ្នកជឿដែលចង់ចម្រើនធំឡើងនៅក្នុងព្រះគ្រីស្ទ កាន់តែមានអត្ថន័យ និងមានភាពបរិបូរណ៍ឡើងនៅក្នុងជីវិតជាគ្រីស្ទាន។
ទាញយក PDF
សូមយល់ព្រមគោលការណ៍ចែកចាយ ដើម្បីទាញយកសៀវភៅ
មូលដ្ឋានគ្រឹះដំបូងនៃជីវិតរបស់គ្រីស្ទាន ភាគទី២
វិថនេស លី និង វ៉ចមែន នី
ក្របខាងក្រោយ៖
ចំណុចកណ្តាលនៃជីវិតគ្រីស្ទាន គឺជាការស្គាល់ព្រះគ្រីស្ទទ្រង់ផ្ទាល់ ប៉ុន្តែដើម្បីស្គាល់ទ្រង់បាន យើងត្រូវទំនាក់ទំនង និងបទពិសោធន៍ទ្រង់ ក្នុងផ្លូវមួយដ៏រស់រវើកជារៀងរាល់ថ្ងៃ។ បទពិសោធន៍នេះ ជាប់ពាក់ព័ន្ធនឹងមូលដ្ឋានគ្រឹះដំបូងមួយចំនួនរួមមាន ការបរិភោគអាហារត្រឹមត្រូវខាងវិញ្ញាណ ការថ្វាយបង្គំទៀងទាត់ខាងវិញ្ញាណ និងការចម្រើនធំឡើងយ៉ាងជ្រាលជ្រៅខាងវិញ្ញាណ។ នៅក្នុងកូនសៀវភៅ៖ មូលដ្ឋានគ្រឹះដំបូងនៃជីវិតគ្រិស្ទាន ភាគទី២ ដែលបានសរសេរដោយ វ៉ចមែន នី និង វិថនេស លី មានមូលដ្ឋានគ្រឹះដំបូងទាំងបី សម្រាប់ធ្វើឱ្យជីវិតគ្រីស្ទានមានសុខភាពល្អដូចជា៖ ការចំណាយពេលវេលាជាមួយព្រះអម្ចាស់ មធ្យោបាយដ៏សាមញ្ញក្នុងការទំនាក់ទំនងព្រះអម្ចាស់ និងការចម្រើនធំឡើងយ៉ាងជ្រាលជ្រៅនៅក្នុងព្រះអង្គ។ មេរៀនទាំងនេះនឹងនាំគ្រីស្ទានដែលមានចិត្តស្វែងរកព្រះ ចូលទៅក្នុងការបម្រុងចិញ្ចឹមយ៉ាងបរិបូរនៅក្នុងព្រះបន្ទូល និងចូលទៅក្នុងបទពិសោធន៍លាក់កំបាំងដ៏ជ្រៅជាមួយព្រះជាម្ចាស់។
ទាញយក PDF
សូមយល់ព្រមគោលការណ៍ចែកចាយ ដើម្បីទាញយកសៀវភៅ
ព្រះគ្រីស្ទរួមបញ្ចូលគ្រប់ទាំងអស់
វិថនេស លី
ក្របខាងក្រោយ៖
គ្រប់ទាំងនិមិត្តរូប និងអត្ថបដិរូបដែលមាននៅក្នុងសញ្ញាចាស់ទាំងមូល បង្ហាញអំពីរូបភាពដ៏អស្ចារ្យរបស់ព្រះយេស៊ូគ្រីស្ទ ដែលជាព្រះអង្គសង្គ្រោះរបស់យើង។ រឿងមួយដែលមានអត្ថន័យសំខាន់បំផុត តែយើងបែរជាមើលរំលងនោះគឺ ទឹកដីសន្យា (ទឹកដីល្អ)។ នៅក្នុងសៀវភៅព្រះគ្រីស្ទដែលរួមបញ្ចូលគ្រប់ទាំងអស់ វ៉ចម៉ែន នី បានអធិប្បាយផ្នែកនីមួយៗ នៅក្នុងសៀវភៅចោទិយកថាដោយបង្ហាញថា ទឹកដីដែលប្រជារាស្ត្រអ៊ីស្រាអែលបានទទួលជាមរតកនោះ គឺជានិមិត្តរូបទាំងស្រុងអំពីព្រះគ្រីស្ទ ដែលជាមរតករបស់យើងនៅក្នុងសញ្ញាថ្មី។ គាត់បានបង្ហាញពីការសិក្សាយ៉ាងលំអិតអំពីទឹកដី ដែលពេញដោយភាពបរិបូរណ៍ដ៏ប្រមាណមិនបាន ។ និមិត្តរូបនីមួយៗត្រូវបានពន្យល់ និងត្រូវបានយកមកអនុវត្តចំពោះបទពិសោធន៍របស់យើង ដែលជាពួកអ្នកជឿ។ ចាប់តាំងពីទំព័រដំបូង រហូតដល់ចុងបញ្ចប់សៀវភៅ ព្រះគ្រីស្ទដែលរួមបញ្ចូលគ្រប់ទាំងអស់ បានលើកទឹកចិត្តដល់ពួកអ្នកដែលមានចិត្តស្វែងរកព្រះជាម្ចាស់ ឱ្យបទពិសោធន៍និងអំណរព្រះគ្រីស្ទជាទឹកដីសន្យាជាប្រចាំថ្ងៃ សម្រាប់ការបំពេញសម្រេចនូវគោលបំណងដ៏អស់កល្បរបស់ព្រះ។
ទាញយក PDF
សូមយល់ព្រមគោលការណ៍ចែកចាយ ដើម្បីទាញយកសៀវភៅ
ផែនការគ្រប់គ្រងរបស់ព្រះ
វិថនេស លី
ក្របខាងក្រោយ៖
នៅក្នុងឆ្នាំ ១៩២៧ វ៉ចម៉ែន នី បានបោះពុម្ពសៀវភៅខាងវិញ្ញាណរបស់គាត់ ទាក់ទងទៅនឹងការចម្រើនធំឡើង និងការជឿនទៅមុខរបស់គ្រីស្ទាន សៀវភៅនោះគឺ មនុស្សខាងវិញ្ញាណ។ នៅក្នុងសៀវភៅនោះ គាត់បានបង្ហាញអំពីសេចក្តីពិតដ៏សាមញ្ញោនៅក្នុងព្រះគម្ពីរ ដែលនិយាយអំពីមនុស្សមានបីផ្នែក ៖ វិញ្ញាណ ព្រលឹង និងរូបកាយ ដែលរឿងនេះជាការបើកសម្តែងចំណុចកណ្តាល និងមានភាពចាំបាច់សម្រាប់គ្រីស្ទាន ក្នុងការជឿនទៅមុខនៃជីវិតខាងវិញ្ញាណរបស់ពួកគេ។ នៅក្នុងសៀវភៅផែនការគ្រប់គ្រងរបស់ព្រះ វិថនេស លី ដែលជាអ្នករួមការងារដ៏ជិតស្និទ្ធ និងទុកចិត្តបំផុតរបស់ វ៉ចម៉ែន នី បានកសាងមូលដ្ឋានគ្រឹះនេះឡើង ដើម្បីបង្ហាញអំពីការបើកសម្តែងជាចំណុចកណ្តាលនៃព្រះគម្ពីរ នោះគឺព្រះចង់ចែកចាយរូបអង្គទ្រង់ ចូលទៅក្នុងមនុស្ស សម្រាប់ការសម្តែងចេញដ៏ពេញលេញរបស់ទ្រង់នៅក្នុងក្រុមជំនុំ។ នៅក្នុងសៀវភៅផែនការគ្រប់គ្រងរបស់ព្រះ វិថនេស លី បានបង្ហាញយ៉ាងច្បាស់ អំពីចលនានៃភាពជាត្រីឯក និងបង្ហាញអំពីផ្លូវអនុវត្ត ដែលពួកអ្នកជឿត្រូវរួមសហការណ៍ជាមួយទ្រង់ សម្រាប់ការបំពេញសម្រេចនូវផែនការដ៏នៅអស់កល្បរបស់ទ្រង់។
ទាញយក PDF
សូមយល់ព្រមគោលការណ៍ចែកចាយ ដើម្បីទាញយកសៀវភៅ
មូលដ្ឋានគ្រឹះដំបូងនៃជីវិតរបស់គ្រីស្ទាន ភាគទី៣
វិថនេស លី និង វ៉ចមែន នី
ក្របខាងក្រោយ៖
មានបទពិសោធន៍មួយចំនួនបន្ថែមទៀត ដែលជាមូលដ្ឋានគ្រឹះសម្រាប់ជីវិតគ្រីស្ទាន។ ក្នុងនាមយើងជាអ្នកជឿ យើងគួរតែរស់នៅយោងទៅតាមគោលការណ៍ជីវិតដ៏ខ្ពង់ខ្ពស់ ជាជាងគោលការណ៍ខុសនិងត្រូវ។ ពេលដែលជីវិតរបស់ព្រះធ្វើប្រតិបត្តិការណ៍នៅខាងក្នុងយើង នោះពន្លឺនៃជីវិតនេះនឹងនាំយើង ចូលទៅក្នុងការដំណើរជីវិតយ៉ាងត្រឹមត្រូវ ព្រមទាំងកសាងយើងឡើងជាមួយអ្នកជឿផ្សេងទៀត ក្លាយជាក្រុមជំនុំ ជាការសម្តែងក្រុមជនរបស់ព្រះ។ នៅក្នុងកូនសៀវភៅ៖ មូលដ្ឋានគ្រឹះដំបូងនៃជីវិតគ្រីស្ទាន ភាគទី៣ ដែលបានសរសេរដោយ វ៉ចមែន នី និង វិថនេស លី មានអធិប្បាយលម្អិតអំពីបទពិសោធន៍ទាំងអស់នេះ។ មេរៀនទាំងនេះនឹងចែករំលែកអាហារខាងវិញ្ញាណ ដល់ពួកអ្នកជឿទាំងអស់ សម្រាប់ឱ្យពួកគេផ្ទាល់ ចម្រើនធំឡើងក្នុងព្រះអម្ចាស់ផង និងចម្រើនធំឡើងជាការកសាងក្រុមជំនុំផង។
ទាញយក PDF
សូមយល់ព្រមគោលការណ៍ចែកចាយ ដើម្បីទាញយកសៀវភៅ
ចំណេះដឹងនៃជីវិត
វិថនេស លី
ក្របខាងក្រោយ៖
ព្រះជាម្ចាស់ប្រាថ្នាចង់បានឱ្យមនុស្សមានការសម្តែងចេញ ជាក្រុមជនយ៉ាងពេញលេញ ដែលមានទាំងរូបភាពដូចទ្រង់ សម្តែងសិរីល្អទ្រង់ និងមានសិទ្ធិអំណាចរបស់ទ្រង់ ដើម្បីចាត់ការខ្មាំងសត្រូវរបស់ទ្រង់។ មានអ្នកជឿមិនច្រើនប៉ុន្មានទេ ដែលដឹងថាបំណងប្រាថ្នាដូចនេះអាចសម្រេចទៅបាន តាមរយៈជីវិតរបស់ព្រះតែប៉ុណ្ណោះ ហើយរឹតតែមានតិចតួចថែមទៀត ដែលបានប៉ះពាល់រឿងរ៉ាវនៃការស្គាល់ និងការបទពិសោធន៍ជីវិតព្រះ ដែលយើងគ្រប់គ្នាអាចធ្វើបាន តាមរយៈការសុគតនិងការរស់ឡើងវិញរបស់ព្រះគ្រីស្ទ។ នៅក្នុងសៀវភៅ ចំណេះដឹងនៃជីវិតនេះ វិថនេស លី បានបំភ្លឺផ្លូវឆ្ពោះទៅដល់ជីវិត ដោយចាប់ផ្តើមឡើងជាមួយការកើតជាថ្មី និងបន្តទៅមុខរហូតដល់បានស្គាល់អារម្មណ៍នៃជីវិតខាងក្នុង។ សៀវភៅចំណេះដឹងនៃជីវិតនេះ ផ្តល់នូវគ្រឹះដ៏រឹងមាំមួយក្នុងការបពិសោធន៍ព្រះគ្រីស្ទពិតប្រាកដ និងជាសេចក្តីណែនាំដ៏មានប្រយោជន៍ ដល់សៀវភៅមួយទៀត គូនឹងសៀវភៅនេះគឺ បទពិសោធន៍នៃជីវិត។
ទាញយក PDF
សូមយល់ព្រមគោលការណ៍ចែកចាយ ដើម្បីទាញយកសៀវភៅ
ក្រុមជំនុំដ៏មានសិរីល្អ
វ៉ចមែន នី
ក្របខាងក្រោយ៖
ទស្សនៈរបស់ព្រះចំពោះក្រុមជំនុំ ជាពួកអ្នកដែលបានទទួលការប្រោសលោះ នោះជាអ្នកទស្សនវិស័យឋានសួគ៌។ ផ្ទុយពីការមើលឃើញក្រុមជំនុំត្រូវបានបរាជ័យដោយបាប និងអំពើបាប នោះទ្រង់មើលឃើញថា ក្រុមជំនុំគឺជាគូគ្រងដ៏មានសិរីល្អរបស់ព្រះគ្រីស្ទ។ នៅក្នុងសៀវភៅ ក្រុមជំនុំដ៏មានសិរីល្អ វ៉ចម៉ែន នី បាននិយាយអំពីអត្ថន័យនៃការតំណាងឱ្យបួនយ៉ាងនៅក្នុងព្រះគម្ពីរ៖ អេវ៉ា នៅក្នុងលោកុប្បត្តិ ជំពូក២ ប្រពន្ធ នៅក្នុងអេភេសូរ ជំពូក៥ ស្ត្រី នៅក្នុងវិវរណៈ ជំពូក១២ និងកូនក្រមុំ នៅក្នុងវិវរណៈ ជំពូក២១ និង២២។ នៅក្នុងតួយ៉ាងនីមួយៗ គាត់បានបង្ហាញអំពីការត្រាស់ហៅដ៏ខ្ពង់ខ្ពស់របស់ក្រុមជំនុំ ដើម្បីបំពេញសម្រេចគោលបំណងដ៏នៅអស់កល្បរបស់ព្រះ។ ថ្មីៗនេះបានរកឃើញកំណត់ត្រាសរសេរដោយដៃបន្ថែមទៀត និងការបកប្រែដ៏ស្រស់ថ្មីអំពីក្រុមជំនុំដ៏មានសិរីល្អ បានធ្វើឱ្យកំណត់ត្រានៃមេរៀនទាំងនោះ មានភាពពេញលេញបំផុតដែល វ៉ចម៉ែន នី បានចែកចាយចាប់តាំងពីឆ្នាំ ១៩៣៩ ដល់ ១៩៤២ នាសរទរដូវ។
ទាញយក PDF
សូមយល់ព្រមគោលការណ៍ចែកចាយ ដើម្បីទាញយកសៀវភៅ